ព្រះបាទជ័យវរ្ម័នទី៧

ព្រះរាជវង្ស


បើតាមការសិក្សាស្រាវជា្រវរបស់លោក(George COEDES)ព្រះបាទជ័យវរ្ម័នទី៧ 
ប្រហែលជាប្រសូតយ៉ាងយូរណាស់ក្នុងគ.ស១១២៥។ព្រះមាតាព្រះអង្គ ព្រះនាមជ័យរាជចូឌាមណី។ ព្រះបិតាព្រះអង្គព្រះនាម ធរណិន្រ្ទវរ្ម័នទី២ ដែលសោយរាជ្យបន្ទាប់ពីព្រះបាទសុរិយវរ្ម័នទី។ ព្រះអង្គត្រូវជាចៅមីងរបស់ព្រះបាទជ័យវរ្ម័នទី៦​ និង ត្រូវជា ក្មួយព្រះបាទសុរិយាវរ្ម័នទី២។ ដូច្នេះយើងឃើញថា តាមរយះម្តាយព្រះអង្គជាប់ចុះមកពីព្រះរាជរង្ស ព្រះមហាក្សត្រខ្មែរជំនាន់មុន  មហានគរ(ឬ មុនអង្គរ ឬ ក្នុងសម័យនគរហ្វូណន់ ជេនឡា)។ហើយតាមខ្សែប្រឡាយព្រះរាជរង្សឪពុកព្រះអង្គចុះមកពីព្រះ​សន្ទតិវង្សមហិធរបុរះ។ 


យុវភាព

តាមរយះសិលាចារឹកដដែលយើងបានដឹងថាកាលបិតាព្រះអង្គព្រះធរណិន្រ្ទវរ្ម័នទី២នៅ​សោយរាជ្យជា ព្រះមហាក្សត្រកម្ពុជាព្រះជ័យវរ្ម័នទី៧ បានទទួលតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេ  នាខ្មែរទៅធ្វើសង្គ្រាមតទល់នឹងនគរចាម្ប៉ា។កាលនោះព្រះអង្គព្រះជន្មបាន២៥វស្សា។បើតាម   សិលាចារឹកយើងអាចសន្និដា្ឋនបានថាកាលនោះព្រះអង្គមានព្រះមហេសីរួចសេ្រចទៅហើយព្រះនាម  របស់ព្រះនាងគឺជ័យរាជាទេវី។ជាមួយនឹង ព្រះនាងប្រហែលជាក្នុងគ.ស១១៤៥ព្រះអ  ង្គបានមានព្រះរាជ្សបុត្រមួយព្រះអង្គព្រះនាមស្រីឥន្រ្ទកុមារ ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គត្រូវបែ  កព្រាត់បា្រស់ពីប្រពន្ឋកូនដោយក្តីវិយោគអួលណែនចុកចាប់រៀងរាល់ថ្ងៃពុំដែលមានល្ហែល្ហើយឡើយ

Logo

អ្នកគាំទ្រតាម Facebook

ចំណាត់ក្រុម

Flash Labels by Way2Blogging

ប្រទេសចូលទស្សនា

free counters
Copyright​ 2012 by Khmermix4you (SIM SoPHaY). Powered by Blogger.

អត្ថបទដែលល្បី