ព្រះបាទជ័យវរ្ម័នទី៧
ព្រះរាជវង្ស
ប្រហែលជាប្រសូតយ៉ាងយូរណាស់ក្នុងគ.ស១១២៥។ព្រះមាតាព្រះអង្គ ព្រះនាមជ័យរាជចូឌាមណី។ ព្រះបិតាព្រះអង្គព្រះនាម ធរណិន្រ្ទវរ្ម័នទី២ ដែលសោយរាជ្យបន្ទាប់ពីព្រះបាទសុរិយវរ្ម័នទី។ ព្រះអង្គត្រូវជាចៅមីងរបស់ព្រះបាទជ័យវរ្ម័នទី៦ និង ត្រូវជា ក្មួយព្រះបាទសុរិយាវរ្ម័នទី២។ ដូច្នេះយើងឃើញថា តាមរយះម្តាយព្រះអង្គជាប់ចុះមកពីព្រះរាជរង្ស ព្រះមហាក្សត្រខ្មែរជំនាន់មុន មហានគរ(ឬ មុនអង្គរ ឬ ក្នុងសម័យនគរហ្វូណន់ ជេនឡា)។ហើយតាមខ្សែប្រឡាយព្រះរាជរង្សឪពុកព្រះអង្គចុះមកពីព្រះសន្ទតិវង្សមហិធរបុរះ។
យុវភាព
តាមរយះសិលាចារឹកដដែលយើងបានដឹងថាកាលបិតាព្រះអង្គព្រះធរណិន្រ្ទវរ្ម័នទី២នៅសោយរាជ្យជា ព្រះមហាក្សត្រកម្ពុជាព្រះជ័យវរ្ម័នទី៧ បានទទួលតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេ នាខ្មែរទៅធ្វើសង្គ្រាមតទល់នឹងនគរចាម្ប៉ា។កាលនោះព្រះអង្គព្រះជន្មបាន២៥វស្សា។បើតាម សិលាចារឹកយើងអាចសន្និដា្ឋនបានថាកាលនោះព្រះអង្គមានព្រះមហេសីរួចសេ្រចទៅហើយព្រះនាម របស់ព្រះនាងគឺជ័យរាជាទេវី។ជាមួយនឹង ព្រះនាងប្រហែលជាក្នុងគ.ស១១៤៥ព្រះអ ង្គបានមានព្រះរាជ្សបុត្រមួយព្រះអង្គព្រះនាមស្រីឥន្រ្ទកុមារ ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គត្រូវបែ កព្រាត់បា្រស់ពីប្រពន្ឋកូនដោយក្តីវិយោគអួលណែនចុកចាប់រៀងរាល់ថ្ងៃពុំដែលមានល្ហែល្ហើយឡើយ
។ ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃដោយការព្រាត់ប្រាស់នេះត្រូវបានព្រះនាងឥន្ទ្រទេវីជាបង ស្រីបង្កើតរបស់មហេសីព្រះអង្គសរសេរចារវេញចងជាភួងកំណាព្យ លើផ្ទាំងសិលាប្រាសាទភិមា នអាកាស។ព្រះនាងឥន្រ្ទទេវីបានរៀបរាប់អធិប្បាយថា:ព្រះមហេសីព្រះបាទជ័យវរ្ម័នទី៧ព្រះនាងជ័យ រាជាទេវីប្រៀបបានទៅព្រះនាងសិតាដែលកំពុងតែព្រាត់ពីស្វាមីគឺព្រះរាម។ព្រះរាមគឹព្រះបាទជ័យវរ្ម័ន ទី៧ឯស្តេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍នៅពេលដែលព្រះស្វាមីយាងទៅធ្វើសង្រ្គាមនឹងខ្មាំងព្រះជ័យរាជាទេវីបានចូលកាន់សីលកាន់ត្រណមគោរពតាមក្បួនខ្នាតប្រពៃណីមិនហ៊ានធ្វេសប្រ ហែសសោះឡើយ។ព្រះនាងតែងខិតខំសិក្សាស្វាធ្យាយធម៌ បួងសួងបន់ស្រន់សុំអោយព្រះស្វាមី បានជួបតែសេចក្តីសុខនិងជ័យជំនះឈ្នះលើសត្រូវព្រះនាងមានរូបរាងកាយស្គាំងស្គមហើយមិនយកចិត្ត ទុកដាក់និងសក់ព្រះនាងឡើយ។កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្តងៗព្រះនាងតែ ងតែឈឺចុកចាប់ពើតក្នុងទ្រូង។តែការឈឺចុកចាប់នេះបានធ្វើអោយព្រះនាងសប្បាយ រំសាយទុ ក្ខទៅវិញ។ព្រះនាងជ័យរាជាទេវីនៅស្មោះត្រង់រងចាំការវិលត្រឡប់របស់ព្រះជ័យវរ្ម័នជានិច្ច។
។ ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃដោយការព្រាត់ប្រាស់នេះត្រូវបានព្រះនាងឥន្ទ្រទេវីជាបង ស្រីបង្កើតរបស់មហេសីព្រះអង្គសរសេរចារវេញចងជាភួងកំណាព្យ លើផ្ទាំងសិលាប្រាសាទភិមា នអាកាស។ព្រះនាងឥន្រ្ទទេវីបានរៀបរាប់អធិប្បាយថា:ព្រះមហេសីព្រះបាទជ័យវរ្ម័នទី៧ព្រះនាងជ័យ រាជាទេវីប្រៀបបានទៅព្រះនាងសិតាដែលកំពុងតែព្រាត់ពីស្វាមីគឺព្រះរាម។ព្រះរាមគឹព្រះបាទជ័យវរ្ម័ន ទី៧ឯស្តេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍នៅពេលដែលព្រះស្វាមីយាងទៅធ្វើសង្រ្គាមនឹងខ្មាំងព្រះជ័យរាជាទេវីបានចូលកាន់សីលកាន់ត្រណមគោរពតាមក្បួនខ្នាតប្រពៃណីមិនហ៊ានធ្វេសប្រ ហែសសោះឡើយ។ព្រះនាងតែងខិតខំសិក្សាស្វាធ្យាយធម៌ បួងសួងបន់ស្រន់សុំអោយព្រះស្វាមី បានជួបតែសេចក្តីសុខនិងជ័យជំនះឈ្នះលើសត្រូវព្រះនាងមានរូបរាងកាយស្គាំងស្គមហើយមិនយកចិត្ត ទុកដាក់និងសក់ព្រះនាងឡើយ។កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្តងៗព្រះនាងតែ ងតែឈឺចុកចាប់ពើតក្នុងទ្រូង។តែការឈឺចុកចាប់នេះបានធ្វើអោយព្រះនាងសប្បាយ រំសាយទុ ក្ខទៅវិញ។ព្រះនាងជ័យរាជាទេវីនៅស្មោះត្រង់រងចាំការវិលត្រឡប់របស់ព្រះជ័យវរ្ម័នជានិច្ច។
ជីវិតតស៊ូ ព្យាយាម រងចាំ
នៅគ.ស១១៦០ ព្រះបាទជ័យវរ្ម័នទី៧កំពុងតែធ្វើចម្បាំងប្រយុទ្ឋជាមួយកងទ័ពនគរចម្ប៉ានៅមុខទីក្រុងវិជ័យ។គា្រនោះព្រះអង្គបានទទួលដំណឹងថាព្រះបិតាព្រះអង្គចូលទិវង្គតហើយព្រះ បាទយសោវរ្ម័នទី២ បានឡើង សោយរាជ្យជំនួស។នៅចំពោះមុខស្ថានការណ៍ផ្លាស់ប្តូរនេះ ព្រះអង្គពុំបាន ផ្លាស់ប្តូរចិត្តគំនិតអ្វីទាំងអស់ព្រះអង្គនៅតែបន្តធ្វើសង្រ្គាមវាយប្រហារនគរចាមហើយគោរពស្មោះស្ម័គ្របំរើព្រះមហាក្សត្រថ្មីដោយគ្មានវេចវេរ។នៅពេលដែលព្រះអង្គទទួលដំណឹងដឹងថានៅព្រះរាជធានមានមន្រ្តីក្បត់ចង់ធ្វើឃាតព្រះមហាក្សត្រព្រះអង្គបានធ្វើដំណើរយាងចូលមកនគរវិញដើម្បីជួយការពារជ្រោមជ្រែងព្រះរាជាតែព្រះអង្គមកដល់យឺតពេលហើយសោកនាដកម្មបានកន្លសហួសផុតរួចស្រេចបាត់ទៅហើយ។ព្រះបាទយសោវរ្ម័នទី២ត្រូវគេធ្វើឃាតហើយព្រះរាជបុត្រព្រះអង្គព្រះស្រីឥន្រ្ទកុមារក៏ប្រហែលជាអស់សង្ខារក្នុងសម័យជាមួយគ្នាដែរ។ក្នុងគ.ស១១៦៥បើតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារស្តេចថ្មីព្រះបាទត្រឹភុវ័នអាទិត្យបានរៀបចំធ្វើពិធីព្រះរាជាភិសេក ហើយប្រកាស តាំងខ្លួនជា ព្រះមហាក្សត្រនគរកម្ពុជាកាលនោះព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គមិនបានកកេណ្ឌទ័ពចេញទៅធ្វើសង្គ្រាមមកតតាំងរាំងជល់នឹងសេ្តច ជ្រែករាជ្យដើម្បីដណ្តើមយករាជបល្ល័ង្កមកវិញទេ។ព្រះអង្គនៅនឹង
ស្ងៀមមិនបណ្តែតបណ្តោយចិត្តគំនិតអារម្មណ៍អោយផ្លាស់ប្តូរហក់លោតទៅតាមមនោសញ្ចេតនាភ្លើងកំហឹង ការប្រមាថឆេវឆាវនិងការលោភលន់ខ្វះពិចារណាឡើយ។ព្រះអង្គបានសម្ងំរស់នៅ ប្រាសាទ ព្រះខ័ន ក្នុងខេត្តកំពង់ស្វាយ យកពេលស្មឹងស្មាធ ត្រិះរិះស្រាវជា្រវសិក្សាពិចារណារកផ្លូវចំរើន រង់ចាំឪកាសល្អ ដើម្បីដាក់ខ្លួនចូលបំរើជាតិ។
លទ្ឋផលនៃការតស៊ូ
ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរង់ចាំអស់រយះពេល១៧ឆ្នាំគ ស១១៦០ដល់១១៧៧ទើប ឪកាសល្អបានមកដល់ព្រឹត្តិការណ៍នគរចម្ប៉ាវាយប្រហារលុកលុយប្រទេសកម្ពុជានិងការអស់ព្រះជន្ម
របស់ព្រះមហាក្សត្រជ្រែករាជ្យបានរុញច្រានជម្រុញអោយព្រះអង្គចេញមុខបង្កបង្កើតចលនាតស៊ូរំដោះជាតិ។ព្រះអង្គដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគមចម្ប៉ាអស់រយះពេល៤ឆ្នាំទើបបា នទទួល លទ្ឋផលល្អនៅគស១១៨១ដែលព្រះអង្គបានរំដោះជាតិមាតុភូមិពីកណ្តាប់ដៃចាមព្រះអង្គបានប្រកាសជាព្រះមហាក្សត្រនគរកម្ពុជាហើយទទួលព្រះរាជាភិសេកក្នុងឆ្នាំដដែល។កាលនោះតាមការប៉ាន់ស្មានព្រះបាទជ័យវរ្ម័នទី៧បានព្រះជន្មប្រហែលជាជាង៥០វស្សាចំណែកខាងព្រះអគ្គមហេសីជ័យរាជាទេវីវិញដើម្បីជាការអបអរអរគុណដល់គុណបុណ្យបារមីព្រះរតនត្រៃដែលបានជួយព្រះនាងតាមការបន់ស្រន់បួងសួង ព្រះរាជទេពី បានធ្វើបុណ្យចែកទានអំណោយគ្រប់បែបយ៉ាងដល់វត្តអារាម និង ប្រជានុរាស្រ្ត។
ក្រោយដែលព្រះអគ្គមហេសីជ័យរាជាទេវីចូលទិវង្គតព្រះនាងឥន្រ្ទទេវីជាបងត្រូវបានព្រះបាទជ័យវរ្ម័នទី៧ បានអភិសេកតែងតាំងជាព្រះអគ្គមហេសី។ព្រះនាងជាស្រ្តីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់
មានបា្រជ្ញាភ្លឺថ្លាមោះមុតឈ្លាវៃពូកែល្បីល្បាញខាងវិជ្ជាអក្សរសាស្រ្តមានធម៌មេត្តាន្តោសហើយគោរពបូជាព្រះពុទ្ឋសាសនា។ព្រះនាងជ័យរាជាទេវីនិងព្រះនាងឥន្រ្ទទេវីដែលជាមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧សុទ្ឋតែធ្លាប់ជួយផ្តល់យោបល់តូចធំដល់ព្រះស្វាមី តាមព្រះពុទ្ឋឪវាទ។ព្រះបាទជ័យវរ្ម័នទី៧
ព្រះមហាក្សត្រខ្មែរ ព្រះអង្គគោរពបូជានិងមានជំនឿទៅលើព្រះពុទ្ឋសាសនាផ្នែកមហាយាន។ព្រះរាជបុត្រព្រះអង្គជាច្រើនសុទ្ឋតែមានជំនឿនិងធ្វើសក្ការះបូជាថ្វាយចំពោះព្រះពុទ្ឋសាសនា។
បុត្រព្រះអង្គ ព្រះនាមគមលិន្ត បានបួសជាសង្ឃហើយទៅបន្តការសិក្សានៅកោះសេរីលង្កា។បុត្រមួយទៀត ព្រះអង្គវីរកុមារដែលបាននិពន្ឋចារ អត្តបទមួយយ៉ាងល្អវែកញែក
អធិប្បបាយពីព្រះពុទ្ឋនៅលើផ្ទាំងថ្មនៅ ប្រាសាទព្រះខ័ន។
កិត្យានុភាព
ព្រះបាទជ័យវរ្ម័នទី៧ ដោយសារការតស៊ូព្យាយាម ព្រះអង្គបានទទួលជោគជ័យដែលគេ អាចចាត់ទុកជាជោគជ័យផ្ទាល់ខ្លួន។តែព្រះអង្គបានយកជោគជ័យនេះឥទ្ឋិពលអំណាច ការចេះដឹង ការពិសោធន៍ និង ប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ មកកសាងប្រទេសជាតិផ្តល់នូវ សេចក្តីសុខកេ្សមក្សាន្ត សន្តិភាពចំរើនលូតលាស់ ដល់ប្រជានុរាស្រ្តដោយគ្មានរើសអើងវណ្ណះ។
ការកសាងរបស់ព្រះអង្គ នគរចម្ប៉ាបានក្លាយទៅជាខេត្តខណ្ឌខ្មែរ ទឹកដីខ្មែរក៏បានលាត សន្ឋឹងធំវែងឆ្ងាយ ជាមហាអំណាចមួយយ៉ាងធំដែរ នៅក្នុងអាស៊ីភាគអាគ្នេយ៍។ចក្រភពខែ្មរ ក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី៧ មានកម្ពុជា ចម្ប៉ា បច្ចុប្បន្នលាវ សៀម និង ទឹកដីមួយភាគធំនៃប្រទេសភូមា និង ម៉ាឡេស៊ី។ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គមិនបានចូលទិវង្គតទេ គាត់បានបាត់ខ្លួនពីពិភពលោកនេះនៅពេលធើ្វចំបាំងជាមួយចំប៉ា។
ប្រភេទអត្ថបទ:
Cambodia,
History,
Khmer Culture
Subscribe to:
Post Comments (Atom)
អ្នកគាំទ្រតាម Facebook
តំណភ្ជាប់
សារព័ត៌មានកាសែត និង ទស្សនាវដ្តី
វែបសាយ ទាក់ទងនឹង វិទ្យុនឹងទូរទស្សន៍
វែបសាយ គ្រិះស្ថានឧត្តមសិក្សា
- វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
- វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
- វិទ្យាស្ថានសហប្រត្តិបត្តិការអន្តរជាតិកម្ពុជា
- សាកលវិទ្យាល័យ Limkokwing
- សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ
- សាកលវិទ្យាល័យ ហ្សាម៉ាន់
- សាកលវិទ្យាល័យកម្ពុជា
- សាកលវិទ្យាល័យជាតិគ្រប់គ្រង
- សាកលវិទ្យាល័យបញ្ញាសាស្រ្ត
- សាកលវិទ្យាល័យបៀលប្រាយ
- សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- សាកលវិទ្យាល័យភូមិន្ទអន្តរជាតិ
- សាកលវិទ្យាល័យមេគង្គ
ចំណាត់ក្រុម
Flash Labels by Way2Blogging
Copyright 2012 by Khmermix4you (SIM SoPHaY). Powered by Blogger.
Blog Archive
អត្ថបទដែលល្បី
-
ស្តាប់ជីវប្រវត្តិរបស់សម្តេចព្រះបាទនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ៖ Hosted by Kiwi6 file hosting . Download mp3 - Free Mus...
-
ព្រះរាជវង្ស បើតាមការសិក្សាស្រាវជា្រវរបស់លោក(George COEDES)ព្រះបាទជ័យវរ្ម័នទី៧ ប្រហែលជាប្រសូតយ៉ាងយូរណាស់ក្នុងគ.ស១១២៥។ព្រះមាតាព្រះអង្គ ព្រះ...
-
បណ្ដាំក្រមង៉ុយ គឺជាកំរងអក្សរសិល្ប៍ខ្មែរ ដ៏រស់រវើកមួយចូលជ្រួតជ្រាបក្នុងសង្គមខ្មែរតាំង ពី ច្រើនឆ្នាំមកហើយ។ ពាក្យកាព្យជាបទទូន្មានចំៗនេះ...
-
Folder Highlight Folder Highlight ជាកម្មវិធីមួយដែលអាចឲ្យយើងធ្វើការ Highlight Folder ទៅតាមពណ៌ដែលយើងចង់បាន ។ សូមធ្វើការទាញយក Software ខា...
-
ភូមិសាស្រ្ត Cambodia covers a land area of 181,035 km2 in the southwestern of the Indochina peninsula. The country’s maximum extent is abo...
0 វិចារ:
Post a Comment