របៀបដំឡើង Windows 7 ជាភាសាខ្មែរ

Folder Highlight

FolderHighlight2.5
Folder Highlight
 Folder Highlight ជាកម្មវិធីមួយដែលអាចឲ្យយើង​ធ្វើការ Highlight Folder ទៅតាមពណ៌ដែលយើងចង់បាន ។
សូមធ្វើការទាញយក Software ខាងក្រោម៖
Free Download FolderHighlight

ផែនទីរាជធានីភ្នំពេញ||Phnom Penh Map

Free download Phnom Penh Map (Flash)
Phnom Penh Map
ជា Macromedia Flash Player មួយដែលជំនួយដល់​យើងក្នុងការ​ស្វែងរកទីតាំងតំបន់ នឹងផ្លូវ​នៅក្នុង​រាជាធានីភ្នំពេញទាំង​មួលតាម​សង្កាត់​​ទាំងអស់នៅក្នុងរាជ​ធានី​។ សូធ្វើការ​ទាញយកដោយសេរី...

ជីវប្រវត្តិលោក ស៊ិន ស៊ីសាមុត

លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញ​នាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថាជា អធិរាជសំលេងមាស។ លោក​ ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។


ជីវប្រវត្តិ
ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ
     ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត មិនបានធ្វើអោយចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀង​ដទៃទៀតដូចជាលោក អ៊ឹម សុងសឺម និង អ្នកស្រី ហួយ មាស ដែលច្រៀងអោយវិទ្យុជាតិនាសម័យ​នោះទេ។ លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅ មហាវិទ្យាល័យវិចិត្រសិល្បៈ​ភ្នំពេញ(ឬសាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិស័ព្ទរបស់តារាចម្រៀងល្បីៗទាំងនេះបានដោយសារ​ទឹកដៃ​និពន្ឋរបស់កវី ម៉ា ឡៅពី ដែលបាននិពន្ឋបទល្បីៗ​ដូចជា ដៃសមុទ្រត្រពាំងរូង និង បទលលកញីឈ្មោល ជាដើម។ លោក ម៉ា ឡៅពី នៅមានជីវិត​ដល់សព្វថ្ងៃ ដោយរស់នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ លោក អ៊ឹម សុងសឺម ច្រើនតែច្រៀង និងមិនសូវ​និពន្ឋ​បទភ្លេងទេ។ បទចម្រៀងល្បីរបស់លោកគឺបទ កោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយការ​

បណ្ដាំក្រមង៉ុយ

       បណ្ដាំក្រមង៉ុយ គឺជាកំរងអក្សរសិល្ប៍ខ្មែរ ដ៏រស់រវើកមួយចូលជ្រួតជ្រាបក្នុងសង្គមខ្មែរតាំង ពី ច្រើនឆ្នាំមកហើយ។ ពាក្យកាព្យជាបទទូន្មាន​ចំៗនេះ ស្ថិតដក់ជាប់ នៅក្នុងដួងព្រលឹងកូនខ្មែរ គ្រប់​សម័យកាល ថ្វីបើកំណាព្យនេះ មានអាយុកាលចំណាស់ ជាងមួយសតវត្សមកហើយយ៉ាងណាក៏ដោយ ក៏ពាក្យទូន្មានរំ​លឹកដាស់តឿន របស់ព្រះភិរម្យង៉ុយ ឬ ក្រមង៉ុយ​ហៅង៉ុយ​នេះ​មិនដែលចាស់​ហួស​សម័យនោះទេគឺនៅតែថ្មី មានន័យ មានខ្លឹមសារអាចធ្វើជាគតិទូន្មានខ្លួន ក្នុងសង្គម​ខ្មែរគ្រប់ៗ​សម័យកាលជានិច្ច។ ខាងក្រោម នេះជា​​កំនាព្យបណ្តាំ​របស់​ក្រមង៉ុយ...
***************************
បណ្ដាំក្រមង៉ុយ



អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ
នេះបទព្រហ្មប្រាជ្ញប្រែ ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី អោយប្រិតប្រុងស្មាតី គួរគប្បីអោយឧស្សាហ៍។
កុំខ្ជិលកុំល្ងង់ពេក ខំរៀនលេខរៀនអក្ខរា រៀនគ្រប់សព្វធម៌អាថិ ប្រាជ្ញាផ្សំនិងគំនិត ។
កំណើតកើតជាមនុស្ស មើលអោយធ្លុះទោះឆ្ងាយជិត ចេះស្ទាត់ប្រាកដពិត គិតការអ្វីបានគ្រប់យ៉ាង។

Logo

អ្នកគាំទ្រតាម Facebook

ចំណាត់ក្រុម

Flash Labels by Way2Blogging

ប្រទេសចូលទស្សនា

free counters
Copyright​ 2012 by Khmermix4you (SIM SoPHaY). Powered by Blogger.

អត្ថបទដែលល្បី