របៀបដំឡើងកញ្ចប់ភាសាខ្មែរនៅក្នុង Microsoft Office 2010​ ជាភាសាខ្មែរ

 នៅក្នុងកម្មវិធី Microsoft Office 2010 យើងក៏អាចធ្វើការប្តូរភាសាជាភាសាខ្មែរបានដែរ ដោយគ្រាន់តែធ្វើការទាញយកកញ្ចប់ជាភាសាខ្មែរ យកទៅដំឡើងនៅក្នុងកុំព្យូទ័ររបស់អ្នក ហើយ ធ្វើការប្តូរភាសាដែលមានការណែនាំដូចខាងក្រោមនោះយើងនឹងទទួលបាន Interface ជាភាសាខ្មែរដូចរូបខាងក្រោម ៖


សូមចុច​ពាក្យ Download ខាងក្រោមដើម្បីទាញយក Microsoft Office ជាភាសារខ្មែរ៖
Microsoft Office 2010​ ជាភាសាខ្មែរ
For Window 32 bit Download
For Window 64 bit Download
Microsoft Office 2007 ជាភាសាខ្មែរ Download


របៀបរៀបចំកញ្ចប់ភាសានៅក្នុងកម្មវិធី Office
បន្ទាប់ពីអ្នកដំឡើងសូហ្វវែរ អ្នកត្រូវរៀបចំកម្មវិធី Office 2010 របស់អ្នកសម្រាប់ចំនង់ចំនូល ចិត្តភាសាថ្មីរបស់អ្នក។
សំខាន់   បន្ទាប់ពីការដំឡើង អ្នកត្រូវចាកចេញពីគ្រប់កម្មវិធី Office ទាំងអស់ដើម្បីធ្វើឲ្យការផ្លាស់ប្តូរមានប្រសិទ្ធិភាព។

1. សូមធ្វើការបើកកម្មវិធី Office ដូចជា Word។
2. សូមចុចលើផ្ទាំង File ។
3. នៅក្រោម ជំនួយ សូមចុចលើ Option បន្ទាប់មកសូមចុចលើ Language។
4. នៅក្នុងប្រអប់សន្ទនា កំណត់ចំនង់ចំនូលចិត្តភាសា Office នៅក្រោមជ្រើសរើសភាសានៃការកែសម្រួល ចុចលើព្រួញ បន្ថែមភាសានៃការកែសម្រួលបន្ថែមទៀត សូមជ្រើសភាសាដែលអ្នកចង់បន្ថែម បន្ទាប់មកចុចលើ បន្ថែម។  សូមមើលរូបខាងក្រោម៖



ដកការដំឡើងកញ្ចប់ភាសា

នៅក្នុង Windows 7

  1. ចុចលើ ចាប់ផ្តើម, ចុចលើ ផ្ទាំងត្រួតពិនិត្យ បន្ទាប់មកចុចលើ ដកការដំឡើងកម្មវិធី
  2. នៅក្នុងប្រអប់សន្ទនា ដកការដំឡើងឬផ្លាស់ប្តូរកម្មវិធី ចុចលើភាសាកញ្ចប់ភាសាដែលអ្នកចង់ដកការដំឡើង រួចចុចលើកញ្ចប់ភាសា ហើយចុចលើ ដកការដំឡើង បន្ទាប់មកធ្វើតាមការណែនាំ។

នៅក្នុង Windows Vista (ការមើលប្រភេទ)

  1. ចុចលើ ចាប់ផ្តើម, ចុចលើ ផ្ទាំងត្រួតពិនិត្យ បន្ទាប់មកចុចលើ ដកការតម្លើងកម្មវិធី កំណត់សម្គាល់   នៅក្នុង ការបង្ហាញបែបខ្លាស់ស៊ីក នៅក្រោម កម្មវិធី ចុចពីរដងលើ កម្មវិធីនិងលក្ខណៈពិសេស
  2. នៅក្នុងប្រអប់សន្ទនា ដកការដំឡើងឬផ្លាស់ប្តូរកម្មវិធី ចុចលើភាសាកញ្ចប់ភាសា Microsoft Office ដែលអ្នកចង់ដកការដំឡើង រួចចុចលើកញ្ចប់ភាសា ហើយចុចលើ ដកការដំឡើង បន្ទាប់មកធ្វើតាមការណែនាំ។

នៅក្នុង Windows XP (ការមើលប្រភេទ)

  1. ចុចលើ ចាប់ផ្តើម, រួចចង្អុលទៅ ការកំណត់ ហើយចុចលើ ផ្ទាំងត្រួតពិនិត្យ បន្ទាប់មកសូមចុចលើ បន្ថែមឬដកកម្មវិធីចេញ កំណត់សម្គាល់   នៅក្នុង ការបង្ហាញបែបខ្លាស់ស៊ីក ចុចពីរដងលើបន្ថែមឬដកកម្មវិធីចេញ
  2. នៅក្នុងប្រអប់សន្ទនា បន្ថែមឬដកកម្មវិធីចេញ ចុចលើភាសាកញ្ចប់ភាសា Microsoft Office ដែលអ្នកចង់ដកការដំឡើង រួចចុចលើកញ្ចប់ភាសា ហើយចុចលើ ដកចេញ បន្ទាប់មកធ្វើតាមការណែនាំ។

0 វិចារ:

Logo

អ្នកគាំទ្រតាម Facebook

ចំណាត់ក្រុម

Flash Labels by Way2Blogging

ប្រទេសចូលទស្សនា

free counters
Copyright​ 2012 by Khmermix4you (SIM SoPHaY). Powered by Blogger.

អត្ថបទដែលល្បី